Amazon បានទិញសិទ្ធិចាក់បញ្ចាំងរឿង Hotel Transylvania: Transformania ផ្តាច់មុខពី Sony ខ្ទង់ 100 លានដុល្លារ

 ប្រិយមិត្តដែលជាអ្នកគាំទ្រខ្សែស្រឡាយរឿង Hotel Transylvania ប្រាកដជាបានដឹងពីវត្តមានរបស់ Hotel Transylvania: Transformania ច្បាស់ជាមិនខាន។ វាគឺជារឿងគំនូរជីវចលទី 4 ស្ថិតនៅក្នុងខ្សែស្រឡាយរឿង Hotel Transylvania ដ៏ល្បីរបស់ Sony ដែលផលិតដោយផលិតកម្ម Sony Pictures Animation។ ដើមឡើយ Hotel Transylvania: Transformania ត្រូវ Sony កំណត់ឲ្យចាក់បញ្ចាំងផ្តាច់មុខ ក្នុងរោងភាពយន្ត នៅថ្ងៃទី 1 ខែតុលា ឆ្នាំ 2021 ខាងមុខ។

យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ IGN យើងទទួលបានរបាយការណ៍ថ្មីមួយ រាយការណ៍ដោយសារព័ត៌មានល្បីឈ្មោះ Variety ដែលបង្ហាញឲ្យយើងដឹងថា Amazon បានទិញសិទ្ធិចាក់បញ្ចាំងរឿង Hotel Transylvania: Transformania ផ្តាច់មុខពី Sony ជាមួយទឹកប្រាក់ខ្ទង់ 100 លានដុល្លារ។ ដូច្នេះមានន័យថា រឿងគំនូរជីវចលទី 4 ស្ថិតនៅក្នុងខ្សែស្រឡាយរឿង Hotel Transylvania ដ៏ល្បីរបស់ Sony មួយនេះ នឹងមិនត្រូវយកទៅចាក់បញ្ចាំង នៅក្នុងរោងភាពយន្តនោះទេ ប៉ុន្តែជំនួសមកវិញ វានឹងត្រូវចាក់បញ្ចាំងផ្តាច់មុខ នៅលើសេវាកម្ម Amazon Prime Video តែមួយគត់។ សម្រាប់ថ្ងៃចាក់បញ្ចាំងវិញ ត្រូវបានគេរំពឹងថា នឹងមិនមានការផ្លាស់ប្តូរនោះទេ។

Jonny Richards

Templateify is a site where you find unique and professional blogger templates, Improve your blog now for free.

Post a Comment (0)
Previous Post Next Post