តារាសម្ដែង Scarlett Johansson ប្ដឹងផលិតកម្ម Disney លើបញ្ហាខុសកិច្ចសន្យាទាក់ទងនឹងរឿង Black Widow

 នាពេលថ្មីៗនេះ តារាងសម្ដែងដ៏ល្បីឈ្មោះ Scarlett Johansson បានដាក់ពាក្យបណ្ដឹងទៅកាន់ផលិតកម្ម Disney នៅលើតុលាការជាន់ខ្ពស់ នៃរដ្ឋឡូសអាន់ជឺឡេស (Los Angeles) សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ឡើយ។ បើយោងតាមពាក្យបណ្ដឹង នោះគឺបានចង្អុលបង្ហាញថា ផលិតកម្ម Disney បានធ្វើខុសកិច្ចព្រមព្រៀង ជាមួយនឹងតារាងសម្ដែង លើខ្សែភាពយន្ដ “Black Widow” ផងដែរ។

តារាងសម្ដែង Scarlett Johansson យល់ព្រមចុះកិច្ចសន្យាជាមួយ Disney ទៅលើរឿងថ្មីមួយនោះ ត្រឹមតែការចាក់បញ្ចាំងក្នុងរោងកុនប៉ុណ្ណោះ ដោយឡែក បែរជាយកទៅចាក់បញ្ចាំងអនឡាញ លើសេវាកម្ម Disney+ ដែរទៅវិញ។ គាត់ទទួលបានទឹកប្រាក់ 20 លានដុល្លារ ទៅលើការចូលរួមសម្ដែងជាតួឯក និងយល់ព្រមគ្នាថា ចាក់បញ្ចាំងតែនៅរោងកុន ប៉ុន្ដែផលិតកម្ម Disney មិនគោរពតាមកិច្ចសន្យា ទើបមានការប្ដឹងនេះកើតឡើងមក។ គ្រាន់តែបានប៉ុន្មានម៉ោង ក្រោយពីដាក់ពាក្យបណ្ដឹងហើយ Disney ក៏ឆ្លើយតបវិញថា ពួកគេបានគោរពយ៉ាងពេញលេញ ទៅលើកិច្ចសន្យាជាមួយលោកស្រី Scarlett Johansson និងលើកឡើងពីបញ្ហាវីរុសកូវីដ 19 ធ្វើឲ្យប៉ះពាល់ការចាក់បញ្ចាំងក្នុងរោងកុន។

Jonny Richards

Templateify is a site where you find unique and professional blogger templates, Improve your blog now for free.

Post a Comment (0)
Previous Post Next Post