ទីបំផុត Meta បានប្រកាសចេញឧបករណ៍ VR/AR

 ទីបំផុត Meta បានប្រកាសចេញឧបករណ៍ VR/AR លំដាប់កំពូលរបស់ពួកគេហើយ នោះត្រូវជាម៉ូឌែល Quest Pro ដែលមានតម្លៃដាក់លក់រហូតដល់ 1,499 ដុល្លារ។ ចំពោះតម្លៃនៅលើម៉ូឌែលថ្មីនេះ គឺពិតជាថ្លៃជាងម៉ូឌែល Quest 2 ស្ទើរតែគុណនឹង 4 ឯណោះ ជាមួយនឹងតម្លៃខ្ទង់ 399 ដុល្លារប៉ុណ្ណោះ។

Meta បានលើកឡើងមកថា Quest 2 គឺបង្កើតឡើងមកសម្រាប់ការលេងហ្គេម, ការហាត់ប្រាណ និងការកម្សន្ដផ្សេងៗទៀត។ ដោយឡែក Quest Pro គឺអាចធ្វើបានលើសពីនោះទៀត ដោយជាជម្រើសល្អបំផុត សម្រាប់អ្នកមានជំនាញធំៗ និងអាជីវកម្ម ដែលផ្ដោតទៅលើ VR ផ្ទាល់តែម្ដង។ ជាការពិតណាស់ Meta Quest Pro ត្រូវបានបំពាក់នូវ ស៊ីភីយូជំនាន់ថ្មី, ប្រដាប់បញ្ជាថ្មី, តួខ្លួនថ្មី និងមានអេក្រង់ថ្មី ថែមទៀតផង។

ចំពោះមុខងារថ្មីមិនធ្លាប់មានពីមុនវិញ គឺជាការបន្ថែមសេនស័រកាមេរ៉ា ដែលអាចចាប់សម្គាល់ទាំងចលនាភ្នែក និងទឹកមុខរបស់អ្នកពាក់បាន។ លើសពីនេះ មុខងារពិសេសមួយទៀតនៅលើ Meta Quest Pro នោះគឺសមត្ថភាពបង្ហាញរូបភាពបានកាន់តែច្បាស់បំផុត មិនថាការប្រើប្រាស់ជាលក្ខណៈ AR ឬក៏ VR នោះទេ។ ដូច្នេះអ្នកពាក់នឹងអាចមើលឃើញពិភពខាងក្រៅ កាន់តែដូចជាពិតៗ ទោះបីជាកំពុងពាក់វាក៏ដោយ។

ការប្រកាសចេញឧបករណ៍ VR ដែលមានតម្លៃថ្លៃខ្លាំងនេះ ក៏ជាការចង្អុលបង្ហាញថា លោក Mark Zuckerberg ពិតជាចង់ឲ្យពិភព Metaverse របស់គាត់ អាចដំណើរការជោគជ័យមែន និងកំពុងតែវិនិយោគកាន់តែច្រើនថែមទៀត។

Jonny Richards

Templateify is a site where you find unique and professional blogger templates, Improve your blog now for free.

Post a Comment (0)
Previous Post Next Post