អេក្រង់ AMOLED និងតម្លៃសមរម្យនៅលើទីផ្សា

 ព័ត៌មានលេចធ្លាយពិតជាត្រឹមត្រូវមែន ដោយកាលពីពេលថ្មីៗនេះ OnePlus Nord Watch ត្រូវបានប្រកាសចេញជាផ្លូវការ ជាមួយការបំពាក់អេក្រង់ AMOLED និងតម្លៃសមរម្យនៅលើទីផ្សារ។ នេះជាលើកដំបូងបង្អស់របស់ OnePlus ដែលប្រកាសចេញនាឡិកាឆ្លាតវៃ ស្ថិតនៅក្រោមម៉ាកសញ្ញា Nord ដោយមានគម្រោងនឹងដាក់លក់ នៅលើទីផ្សារប្រទេសឥណ្ឌាមុនដំបូងគេ។

OnePlus Nord Watch មានអេក្រង់ AMOLED ទំហំ 1.78” 60Hz និងមានកម្រិតពន្លឺ 500nits ហើយមានអាវការពារទឹក IP68, Bluetooth 5.2 ជាមួយនឹងខ្សែនាឡិកាស្រដៀងទៅនឹង OnePlus Watch ដែរ។ ខណៈពេលដែល OnePlus Watch មានរូបរាងមូល ដោយឡែក Nord Watch គឺមានរូបរាងលក្ខណៈជ្រុង ស្រដៀងគ្នាទៅនឹង Apple Watch អ៊ីចឹង។ សម្រាប់មុខងារសុខភាពវិញ នាឡិកានេះមានមុខងារហាត់ប្រាណចំនួន 105 ប្រភេទ, មានសេនស័រវាស់ចង្វាក់បេះដូង និងវាស់ SpO2 អុកស៊ីសែនក្នុងឈាម។ OnePlus អះអាងថា ថាមពលថ្មទំហំ 230mAh នៅក្នុង Nord Watch នឹងអាចកាន់ថ្មបានរហូតដល់ទៅ 10 ថ្ងៃឯណោះ។

នាឡិកាឆ្លាតវៃស៊េរីថ្មីមួយនេះ មានជម្រើសពណ៌ចំនួន 2 ដូចជា ពណ៌ខ្មៅ និងពណ៌ខៀវដិត ហើយអាចតភ្ជាប់ជាមួយទូរសព្ទ Android 6.0 ឡើងទៅ និង iOS 11 ឡើងទៅ។ OnePlus នឹងដាក់លក់ Nord Watch នៅក្នុងប្រទេសឥណ្ឌា ចាប់ផ្ដើមពីតម្លៃខ្ទង់ 68 ដុល្លារ។

Jonny Richards

Templateify is a site where you find unique and professional blogger templates, Improve your blog now for free.

Post a Comment (0)
Previous Post Next Post