Apple កំពុងមិនពេញចិត្តជាមួយភាពយន្

 Apple កំពុងមិនពេញចិត្តជាមួយភាពយន្ត Action បែបកំប្លែងមួយ ដែលត្រូវបានដឹកនាំដោយលោក Vasyl Moskalenko ដោយសារតែគាត់បានដាក់ពាក្យចុះឈ្មោះស្លាកយីហោ សម្រាប់ភាពយន្តនោះថា Apple-Man។ 

កាលពីឆ្នាំ 2020 លោក Moskalenko បានចាប់ផ្តើមបើកដំណើរការគម្រោងផលិតរឿង Apple-Man នេះ ដែលជារឿងបែប Action កំប្លែង និយាយពីតួអង្គ Superhero មួយ ដែលមានលក្ខណៈបែបមនុស្សផង និងផ្លែប៉ោមផង ហើយមកទល់ពេលនេះ រឿងនោះក៏កំពុងតែស្ថិតក្នុងដំណាក់កាល Post-Production ផងដែរ។ 

ដោយសារតែឃើញដាក់ចំណងជើងថា Apple-Man បែបនេះហើយ ទើបបានជាក្រុមហ៊ុន Apple បានផ្ញើរឯកសារដែលមាន 467 ទំព័រទៅឲ្យលោក Moskalenko ដោយក្នុងឯកសារនោះ គឺពោរពេញទៅដោយការវែកញែកតាមផ្លូវច្បាប់ ទាក់ទងនឹងការដាក់ឈ្មោះនោះ។ អ្នកដឹកនាំរឿងខាងលើក៏បានបញ្ចេញវីដេអូ YouTube មួយ ពន្យល់ពីបញ្ហានេះ ក៏ដូចជាពន្យល់ទៅកាន់ Apple ដែរថា ភាពយន្តរបស់គាត់ មិនមានអ្វីពាក់ព័ន្ធជាមួយក្រុមហ៊ុន Apple ទេ ដោយគ្រប់ឈុតឆាកក្នុងភាពយន្ត មិនបានបញ្ចេញឈ្មោះផលិតផលរបស់ Apple ណាមួយឡើយ។

បន្ថែមពីនេះ លោក Moskalenko ក៏បានប្រាប់ទៅ Apple ដែរថា គាត់រង់ចាំស្វាគមន៍ជានិច្ចក្នុងការចចារជាមួយ Apple ផ្ទាល់ ហើយសង្ឃឹមថា គាត់ទទួលបានការព្រមព្រៀងគ្នាជាមួយក្រុមហ៊ុនអាមេរិកនេះ។ គាត់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានទៀតថា គាត់កំពុងព្រួយបារម្ភខ្លាចការចុះឈ្មោះសម្រាប់ភាពយន្ត Apple-Man នោះ មិនត្រូវបានគេទទួលស្គាល់ ហើយក៏បារម្ភខ្លាច Apple ទាមទារឲ្យលុបភាពយន្តនោះចេញវិញដែរ។

ដូចយើងបានដឹងហើយ កន្លងមក Apple ជាក្រុមហ៊ុនតឹងតែងមួយទាក់ទងនឹងការប្រើប្រាស់ឈ្មោះ ក៏ដូចជាស្លាកសញ្ញាផ្សេងៗ ដែលគេគិតថាប៉ះពាល់ដល់ក្រុមហ៊ុនខ្លួន ជាក់ស្ដែងដូចកាលពីលើកមុនគេបានប្ដឹងទៅកាន់ក្រុមហ៊ុនមួយ ដែលមាន Logo រាងផ្លែស៊ីរីអញ្ចឹង រហូតទាល់តែម្ចាស់ Logo យល់ព្រមកែប្រែរូបរាងរបស់ផ្លែស៊ីរីបន្តិចវិញ ទើប Apple យល់ព្រមបញ្ចប់រឿង។

Jonny Richards

Templateify is a site where you find unique and professional blogger templates, Improve your blog now for free.

Post a Comment (0)
Previous Post Next Post