ក្រុមហ៊ុន Smart Axiata ចូលរួមឧបត្ថម្ភយុទ្ធនាការ «រត់ជាមួយសាយ» ៣០៣គ.ម ដើម្បីប្រមូលមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ

“យើងរួមគ្នាជួយកុមារតាមរយៈយុទ្ធនាការ ‘រត់ជាមួយសាយ’”! នេះគឺជាសារដែលអំពាវនាវចេញពីក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ខណៈក្រុមហ៊ុនចូលរួមគាំទ្រយុទ្ធនាការ “រត់ជាមួយសាយ” ដែលមានគោលបំណងរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារអង្គរ។


នៅក្នុងយុទ្ធនាការ “រត់ជាមួយសាយ” ចុងក្រោយបំផុតនេះ សិល្បករដ៏ល្បីឈ្មោះលោក អួន បឋម ហៅ «សាយ» នឹងរត់ក្នុងរយៈចម្ងាយ ៤សែនជំហានក្នុងរយៈពេល ៩ថ្ងៃ ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងសៀមរាប។ ការរត់នេះក៏ដើម្បីអបអរខួបកំណើតគម្រប់ខួប ៣២ឆ្នាំរបស់សាយ និងដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់សហគមន៍វិញផងដែរ។

ជាផ្នែកមួយនៃការចូលរួមចំណែក និងការភ្ជាប់ខ្លួនទៅនឹងនិរន្តរភាពសហគមន៍ ក្រុមហ៊ុន Smart Axiata នឹងគាំទ្រដល់គំនិតផ្តួចផ្តើមសប្បុរសធម៌នេះតាមរយៈការបង្កើនការយល់ដឹង ការឧបត្ថម្ភប្រាក់សរុបចំនួន ១៥.០០០ដុល្លារអាមេរិកជូនដល់ការរៀបចំកម្មវិធី និងមន្ទីរពេទ្យកុមារអង្គរ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ខ្លួនទាំងអស់ចូលរួមបរិច្ចាគថវិកាតាមរយៈការផ្ញើសារតាមទូរស័ព្ទដោយប្រើប្រាស់កូដ USSD និងតាមរយៈកម្មវិធីធនាគារចល័ត (Mobile Banking)។ តារាតាមបណ្តាញសង្គម (KOLs) របស់ក្រុមហ៊ុន Smart Axiata ដូចជា Lin Vee, Soy Senghour, Rainnie Dara, Reachny Kim, Sopheareach Vee, Jasmine Vee, Yaro, Khmera, Kimhong ក៏នឹងចូលរួមរត់ជាមួយ សាយ ផងដែរ។

តាមរយៈការគាំទ្រដល់យុទ្ធនាការនេះ ក្រុមហ៊ុន Smart Axiata សង្ឃឹមថានឹងបង្កើនការយល់ដឹងអំពីបញ្ហាសង្គមផ្សេងៗផងដែរ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ក្រៅពីការរៃអង្គាសថវិកានេះ យុទ្ធនាការនេះផ្ញើសារដ៏សំខាន់អំពីភាពចាំបាច់ក្នុងការជួយដល់កុមាររបស់យើងនាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ យោងតាមអង្គការយូនីសេហ្វ ក្នុងឆ្នាំ២០១៨ អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំមាន ២៨នាក់បានស្លាប់ក្នុងចំណោម ១ ០០០នាក់។ យើងជឿជាក់ថា ជាមួយនឹងការគាំទ្រនេះពីក្រុមហ៊ុន Smart យើងអាចរួមចំណែកកាត់បន្ថយអត្រាមរណភាព និងជួយកុមារដទៃទៀតដែលត្រូវការការថែទាំសុខភាព»។

បងប្អូន មិត្តភ័ក្តិ តារាល្បីៗ និងសាធារណជនទូទៅ អាចចូលរួមគាំទ្រដល់យុទ្ធនាការនេះទាំងអស់គ្នា និងចូលរួមរត់ជាមួយ សាយ ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ ក៏ដូចជាកិច្ចស្វាគមន៍នូវកម្មវិធី SEAGAME2023 ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំក្រោយនេះផងដែរ។ ក្រុមហ៊ុន Smart Axiata រំពឹងថា មនុស្សរាប់រយនាក់នឹងចូលរួមក្នុងការរត់នេះក្នុងមួយថ្ងៃៗ ដើម្បីនាំមកនូវភាពសប្បាយរីករាយនិងក្តីរំភើបចំពោះយុទ្ធនាការនេះ។

ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារដល់យុទ្ធនាការរៃអង្គាសថវិការបស់ សាយ ដែលបានចាប់ផ្តើមនៅខែតុលា និងបញ្ចប់នៅខែមករា បន្ទាប់ពីគាត់បានរត់ចម្ងាយជាង ២ ៤០៨ គ.ម ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ។ យុទ្ធនាការនេះរៃអង្គាសបានសរុបជាង ៤៨មុឺនដុល្លារ។ នៅក្នុងកម្មវិធីបរិច្ចាគថវិកានោះផងដែរ សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀតក៏បានចូលរួមជាមួយលោក សាយ ដើម្បីរត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

**អំពីក្រុមហ៊ុន Smart **

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក! 

Jonny Richards

Templateify is a site where you find unique and professional blogger templates, Improve your blog now for free.

Post a Comment (0)
Previous Post Next Post